ព្រះសង្ឃាសាវ័កអង្គឯណា | លុះបានបញ្ញាដ៏ប្រពៃ |
ឆ្លងអន្លង់កាមដោយជោគជ័យ | លែងញាប់ញ័រអ្វីនឹងសុខទុក្ខ ។ |
ព្រោះបានដល់នូវការអស់ទៅ | មោហៈកម្លៅដែលជាគុក |
តែងឃុំឃាំងជនឥតរើសមុខ | អ្នកដែលស្វែងសុខក្នុងកាមគុណ ។ |
ដោយឧបាសក៖ គុយ សុធន | |
សៀវភៅជំនួយសតិភាគទី ៥ |
Showing posts with label ម្តាយខ្ញុំគាត់ថា (បទកាកគតិ). Show all posts
Showing posts with label ម្តាយខ្ញុំគាត់ថា (បទកាកគតិ). Show all posts
9/03/2011
អន្លង់កាម
ស្លាក:
ម្តាយខ្ញុំគាត់ថា (បទកាកគតិ),
អន្លង់កាម
8/29/2011
ម្តាយខ្ញុំគាត់ថា (បទកាកគតិ)
១.ល្ងាចមួយម្តាយខ្ញុំ គាត់អង្វរសុំ ខ្ញុំពីរអង្គារ ដែលជាបងប្អូន កូនរួមផ្ទៃគ្នា
ស្តាប់គាត់សន្ទនា ពីរឿងខុសត្រូវ។
២.គាត់ថាឲ្យខ្ញុំ ទើបស្ទើក្រមុំ ប្រឹងធ្វើដង្កូវ ពពូនគម្រង់ រហង់តាមផ្លូវ
ជាគ្រឿងអាស្រូវ ដល់ញ្ញាតិគ្រួសារ។
៣.គាត់បន្តោសទៀត ខ្ញុំពូកែស្នៀត ល្បិចគេចសាលា រឿនសូត្រមិនណាស់
ច្បាស់តែរឿងផ្សារ និងល្បែងស្នេហា ខុសប្រពៃណី។
៣.គាត់ថាខ្ញុំស្រី ម្តេចស្លៀកពាក់ខ្លី មិនមើលនាទី ខ្លួនឯជាសិស្ស
គួរខំសំភី ឲ្យពិតនារី ដែលម៉ែធ្លាប់ថ្លែង។
៤.គាត់ថាខ្ញុំឆ្លាត តែរឿងចង់ស្អាត សង្វាតតុបតែង ខោអាវគ្រប់ម៉ូដ
ដូចឆូតច្រៀកបែង បង្អួតសាច់ឯង ឲ្យគេឃើញអស់។
៥.គាត់ថាខ្ញុំស្រី វ័យនៅក្មេងខ្ចី មិនគួរណាសោះ ភ្លើតភ្លើនភ្លេចរៀន
ញៀនអួតសម្រស់ បង្ហាញគល់ដោះ ញ៉េះញ៉ោះសប្បាយ។
៦.គាត់ថាខ្ញុំស្រី សាច់សរោមខ្លី ពុំគួរបង់កាយ លះចិត្តគំនិត
ឥតគិតសោកស្តាយ បំពេញសហាយ ភ្លេចម្តាយខំថែ។
៧.គាត់ថាខ្ញុំស្រី ម្តេចក៏គិតខ្លី ភ្លេចពូជឯងខ្មែរ ដែលធ្លាប់ថ្លៃថ្នូរ
តមកហូរហែ ថាខ្ញុំគួរតែ មើលជាតិខ្លួនឯង។
៨.គាត់ថាបងប្រុស ក៏រឹតតែខុស ឬកខ្ពស់ខែងរ៉ែង សាលាមិនចូល
ចូលតែក្លិបល្បែង ឈូរឆប្រឡែង ប្រឡូកសាងកម្ម។
៩.គិតតែគ្រឿងញៀន ស្រីស្រាជាយាន ស្រែកឃ្លានប្រខាំ កាប់ចាក់ធាក់ទាត់
ច្បាប់រដ្ឋមិនចាំ ចាំតែបណ្តាំ ផ្តាំគ្នាសងសឹក។
១០.ជាជនកោងកាច ម៉ែឪលែងខ្លាច ខ្លាចមិនបានផឹក ប្រឹងរៀនភូតភរ
ចេះហូរចាំថ្នឹក កុហក់ល្ងាចព្រឹក បោកប្រាសឪម៉ែ។
១១.ម៉ែខ្ញុំគាត់ថា ពួកខ្ញុំនេះណា គិតយ៉ាងណាដែរ? ម៉ែឲ្យទៅរៀន
បានមេរៀនស្នេហ៍ រោគស្ទាបកេរ្តិ៍ម៉ែ ម៉ែថាឯងអ្ហ៊ើយ។
១២.ម៉ែខ្ញុំគាត់ស្តី អាប្រុសនាងស្រី ល្មមភ្ញាក់ខ្លួនហើយ មិនទាន់ហួសពេល
ទេណាកូនណើយ កូនអាចសាងត្រើយ សុភមង្គល។
១៣.ម៉ែខ្ញុំអង្វរ ថាឈប់បង្ក បន្តអំពល់ ងាកមកសាលា សិក្សាស្វែងយល់
ទើកូននិមល ផុតគ្រោះអវចី។
១៤.ចុងក្រោយម៉ែផ្តាំ ទុកជាបណ្តាំ ខ្ញុំទាំងប្រុសស្រី កុំឲ្យខ្ញុំឈ្លក់
វក់ល្បែងលោកិយ ហើយផ្តើមជាថ្មី រស្មីជីវិត។
សួនកំណាព្យខ្មែរ
ស្លាក:
ម្តាយខ្ញុំគាត់ថា (បទកាកគតិ)
Subscribe to:
Posts (Atom)


