Showing posts with label អន្លង់កាម. Show all posts
Showing posts with label អន្លង់កាម. Show all posts

9/03/2011

អន្លង់កាម


ព្រះសង្ឃាសាវ័កអង្គឯណា
លុះបានបញ្ញាដ៏ប្រពៃ
ឆ្លងអន្លង់កាមដោយជោគជ័យ
លែងញាប់ញ័រអ្វីនឹងសុខទុក្ខ ។
ព្រោះបានដល់នូវការអស់ទៅ
មោហៈកម្លៅដែលជាគុក
តែងឃុំឃាំងជនឥតរើសមុខ
អ្នកដែលស្វែងសុខក្នុងកាមគុណ ។

ដោយឧបាសក៖ គុយ សុធន

សៀវភៅជំនួយសតិភាគទី ៥