8/31/2011

ប្រយោជន៍ក្រមា​ខ្មែរ

កំណាព្យ​ក្រមា​ខ្មែរ (បទ​ពាក្យ​ប្រាំពីរ)
ក្រមា​ខ្មែរ

នេះ​នឹង​ថ្លា​ថ្លែង​ចែង​ចរចា .................................... ស្តី​ពី​ក្រមា​សូត្រ​អំបោះ
ក្រឡា​ចត្រង្គ​ពណ៌​ល្អ​ស្រស់​ ................................. កូន​ខ្មែរ​ស្រណោះ​គេង​អង្រឹង។
កូន​ប្រុស​កូន​ស្រី​លេង​ជា​ក្រុម​ .............................. ធ្វើ​កូន​ក្រមុំ​ក្រមា​នឹង
ពេល​ងូត​ទឹក​ស្រះ​អូរ​ឬ​ស្ទឹង ................................. ពុក​ម៉ែ​ស្ទុះ​វឹង​យក​មក​ផ្លាស់។
ផល​ពី​ក្រមា​ប្រើ​សព្វ​គ្រប់ .................................... បក់​មូស​ដណ្តប់​ប្រពៃ​ណាស់
ប្រើ​បាន​ទាំង​ក្មេង​បាន​ទាំ​ងចាស់ ........................... ជួន​ជា​ពក​ប៉ះ​ផ្សះ​ផ្លុំ​ស្អំ។
នារី​ផ្លាស់​អាវ​តែង​ចង​ពុង ..................................... ស្រី​ស្រស់​ឆោម​យង់​ទ្រង់​សក្តិ​សម
ការ​កេរ្តិ៍​ជា​ស្រី​ស្រស់​ឧត្តម .................................... ពេល​ការងារ​ខំ​ជា​ឈ្នួត​ក្បាល។
ថ្ងៃ​ក្តៅ​ម្តេច​ក្តី​យើង​ទទូរ ........................................ ដើរ​ឆាប់​ដើរ​យូរ​ល្អ​ត្រកាល
ពេល​ខ្លះ​ស្រី​ទូល​ធ្ងន់​ឬ​ស្រាល .............................. ក្រមា​ទ្រាប់​ក្បាល​ជា​រង្វេល។
ជួន​ជា​សម្រាន្ត​ប្រាណ​ផ្ទាល់​ក្តារ ............................ យើង​ក្រាល​ក្រមា​ជួស​កន្ទេល
ខ្វះ​ខ្នើយ​បត់​កើយ​គេង​លក់​រេល ............................. ប្រើ​បាន​គ្រប់​ពេល​គ្មាន​ខ្វល់​អ្វី​។
ពេល​ក្មេង​តូច​ធំ​ជុំ​អ៊ូអរ ........................................ បាយ​ឡុក​បាយ​ឡ​ទាំង​ប្រុស​ស្រី
ក្រមា​ត្រកួត​ធ្វើ​ខ្សែ​តី ........................................... ប្រមោយ​ដំរី​លេង​សប្បាយ។
ក្រមា​ធ្វើ​ឈូង​លាក់​កន្សែង ................................... លេង​ចាប់​កូន​ខ្លែង​សើច​ក្អាក​ក្អាយ
ពេល​ណា​ងូត​ទឹក​ហែល​ជិត​ឆ្ងាយ ........................... ក្រមា​បាន​ក្លាយ​ពោង​បណ្តែត។
ចង​ក្បិន​ក្រមា​ឡើង​ដើម​ឈើ ................................ ដូង​ត្នោត​លូត​លើ​ខ្ពស់​រាប់​ម៉ែត្រ
ក្រមា​ប្រើ​បាន​ទាំ​ងក្រុង​ខេត្ត ................................. ប្រយោជន៍​ហួស​ហេតុ​ថ្លែង​ពុំ​បាន។
បត់​ចង​ធ្វើ​អាវ​អោយ​កូន​ចៅ .................................. ពេល​ណា​ស្អុះ​ក្តៅ​អស់​អង្គ​ប្រាណ
បក់​ជំនួស​ផ្លិត​យ៉ាង​ចំណាន ................................. នៅ​គ្រប់​សន្តាន​ខ្មែរ​តែង​ប្រើ។
ចង​ជា​ទន្លីង​ឡើង​ដូង​ត្នោត .................................. ទាប​ខ្ពស់​ម្តេច​សោត​សឹង​ប្រសើរ
ជៀស​វាង​គ្រោះ​ថ្នាក់​បាន​គ្រាន់​បើ ......................... ដល់​ដី​ចុះ​ដើរ​យក​បង់​ក។
ទម្លាប់​ខ្មែរ​យើង​មក​យូរ​យារ .................................. ចូល​វត្ត​ពានា​ស្រស់​បវរ
ទាំង​ក្រមា​សូត្រ​អំបោះ​ស ..................................... កូន​ចៅ​ប្រើ​ត​ផៅ​សន្តាន។
ចង្កេះ​បុរស​ចង​ក្រមា ............................................ ងាយ​ធ្វើ​កិច្ច​ការ​ជុំ​វិញ​ប្រាណ
មិន​ទើស​មិន​ទាស់​នាំ​រំខាន​ ................................... ការងារ​ប៉ុន្មាន​តែង​បាន​ផល។
គំនូរ​ចម្លាក់​ឆ្លាក់​លើ​ថ្ម ........................................... ញើស​ហូរ​ម្តេច​ក៏​មិន​អែក​អល់
ក្រមា​ជូត​ញើស​គ្មាន​សេស​សល់ ........................... កូន​ខ្មែរ​មិន​ខ្វល់​ទុក​ជាប់​ប្រាណ។
ក្រមា​ចង​ថ្នក់​ដក់​បន្លែ​ ........................................... អ្នក​ចំការ​ស្រែ​មិន​ដែល​ខាន
ចង​ថ្នក់​ជាយ​ពីរ​ម្ខាង​តាម​បាន​ ............................... ទម្លាប់​សន្តាន​ដូច​គ្នា​ដែរ។
ថ្ងៃ​មាន​កំដៅ​ក្តៅ​ចែង​ចាំង .................................... ក្រមា​ចង​បាំ​ង​អោយ​មាស​ស្នេហ៍
បាន​ម្លប់​អោយ​កូន​ទាំង​ពុក​ម៉ែ ............................... ធ្វើ​ចំការ​ស្រែ​តាម​ត្រូវ​ការ។
ពេល​ធ្វើ​ដំណើរ​ដើរ​ស្រុក​ឆ្ងាយ ............................. សំពាយ​ជាប់​កាយ​ទាំង​យាយ​តា
ខោ​អាវ​សំពត់​វេច​ក្រមា ........................................ ជា​រឿង​ធម្មតា​តាម​ក្រ​មាន។
ពេល​ដាច់ស​ង្វែង​ចូល​ព្រៃ​ជ្រៅ ............................. គ្មាន​ឆ្នាំង​ជាប់​ទៅ​ពេល​ពោះ​ឃ្លាន
ក្រមា​ដំា​បាយ​បាន​ត្រូវ​រៀន ................................... ក្រមា​ធនធាន​ខ្មែរ​ប្រពៃ៕
អត្ថបទ​ដើម ជា​កំណាព្យ​អម​ដោយ​រូប​ភាព

បាន​ត្រឹម​តែ​ចង់​


បាន​ជួប​ស្រស់​ស្រី​សំដី​ទន់
មុខ​មូលមាន​មន្ត​ស្រូប​ព្រលឹង
ខាប​ឆក់​បេះ​ដូង​អោយ​គាំង​ឈឹង
អារម្មណ៍​ធ្មាំង​ធ្មឹង​រឹង​ជើង​ដៃ។
ចង់   នៅ​ជួប​ជិត​កិត​កៀក​កាយ
ចង់   រស់​រៀង​អាយ​អែប​ចរណៃ
ចង់​   ចាំ​ចរចា​ទាំង​យប់​ថ្ងៃ
ចង់   ចង​និស្ស័យ​ស្នេហ៍​សំងាត់។
ចង់   ពួន​ពេប​យំ​ព្រោះ​នឹក​ស្រី
ចង់   ស្តាប់​សំដី​បី​បួន​ម៉ាត់
ចង់​   បាន​ចំលើយ​ស្បើយ​វិបត្តិ
ចង់   ណាស់​ចង់​ណាត់​ជួប​ពីរ​នាក់។
ចង់​   យល់​ពី​ពៅ​អោយ​បាន​ច្បាស់
ចង់​   ស្រែក​ប្រកាស​ចិត្ត​ជំពាក់
ចង់   ពោល​ពាក្យ​ពិត​ឥត​លៀម​លាក់
ចង់   រាប់​រាក់​ទាក់​សើច​ក្អាក​ក្អាយ​។
បាន​ត្រឹម​   តែ​ចង់​ឥត​សង្ឍឹម
បាន​ត្រឹម   ញញឹម​ឥត​សប្បាយ
បាន​ត្រឹម   ខក​ចិត្ត​ឥត​រសាយ
បាន​ត្រឹម   តែ​ស្តាយ​!​ ស្តាយ​សោយ​សោក​!!!

កំណាព្យ​បទ​ពាក្យ​៧ ដោយ​ ជ័យ​ ចាប​ ជ័យ​លាភី​តែង​និពន្ធ​ក្រប​ខ័ណ្ឌ​អាស៊ាន​ឆ្នាំ​២០០៤

សិល្បៈ​តែង​កំណាព្យ​ និពន្ធ​ដោយ​ ពេជ្រ ទុំ​ក្រវ៉ិល



កំណាព្យ គឺ​ជា​កម្រង​ពាក្យ​សំដី​ ដែលមាន​ការ​ចាប់​ចុង​ជួន​ពិរោះ​ រណ្តំ ណែង​ ណង​ មាន​ឃ្លា​ មាន​ល្បះ​ និង​មាន​កម្រិត​ចំនួន​ព្យាង្គ ជា​កំណត់​... ចេញ​ពី​ទឹក​ចិត្ត​រំភើប និង​ធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។
ធាតុ​ផ្សំ​របស់​កំណាព្យ
នៅ​ក្នុង​កំណាព្យ មាន​ធាតុ​សំខាន់​ៗ​ ដូច​ត​ទៅ​នេះ ៖
- ព្យាង្គៈ សំឡេង​មួយ​ម៉ាត់​ៗ​នៅ​ក្នុង​កំណាព្យ។
- ឃ្លាៈ ព្យាង្គ​ច្រើន​រួម​គ្នា​បាន​ជា​ឃ្លា។
- ល្បះ ឬ​ល្បះ​ខ័ណ្ឌៈ ឃ្លា​ច្រើនរួម​គ្នា​មក​ដោយ​មាន​ខ័ណ្ឌ ហៅ​ថា​​ល្បះ ឬ​ល្បះ​ខ័ណ្ឌ។
ពាក្យ
នៅ​ក្នុង​កំណាព្យ​គេ​ចែក​ពាក្យ​ជា​ពីរ​គឺ​ ពាក្យ​ពេចន៍​ និង​ពាក្យ​សម្ផស្ស។
- ពាក្យ​ពេចន៍​គឺ​ជា​ពាក្យ​សម្រាប់​រំលេច​ន័យ​ខ្លឹម​សារ​ របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេច​ធ្លោ​ឡើង​ ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ​ ចង់​និយាយ​យ៉ាង​ណា​ៗ​នោះ។
- ពាក្យ​សម្ផស្សៈ គឺ​ជា​ពាក្យ​គន្លឹះ​ជួន ឬ​ហៅ​ចំណាប់​ចុង​ជួន​ ដែល​ធ្វើ​ឲ្យ​រូបភាព​ ឬ​ទម្រង់​នេះ​អត្ថបទ​កំណាព្យ មាន​សម្រស់​ល្អ​ឡើង​ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។
គេ​ចែក​ពាក្យ​សម្ផស្ស​ជាពីរ គឺ​ពាក្យ​សម្ផស្ស​ក្នុង​ និង​ពាក្យ​សម្ផស្ស​ក្រៅ។
ក. ពាក្យ​សម្ផស្ស​ក្នុង​ គឺ​សំគាល់​លើ​ចំណាប់​ផ្ទួន​ចួន​រណ្តំដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។
ឧទាហរណ៍ៈ ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់
ស្រី​ ចួន​នឹង ​ប្តី
គាប់​ ចួន​នឹង​ រាប់
ខ. ពាក្យ​សម្ផស្ស​ក្រៅ គឺ​សំគាល់​ចំណាប់​ចួន​ ផ្ទួន រណ្តំ ដែល​ឆ្លង​ពី​ឃ្លាមួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។
ឧទាហរណ៍ៈ
សុយិរា​កើត​ឃ្លង់    ក្នុង​មុង​ចំបែង​   លោក​ខែ​កើង​ស្រែង
ផ្កាយ​ដុះ​កន្ទុយ​។
មូស​ពាំ​ដំរី    ពី​ព្រៃ​ធ្វើ​នុយ   ខ្លា​ចាស់​ពោះ​ស្អុយ
ស៊ី​នុយ​ផឹន​មូស។
សូរ​ស័ព្ទ​ ឬ​សូរ​សៀង ឬ​សំនៀង
សូរ​ស័ព្ទ​ ឬ​សូរ​សៀង ឬ​សំនៀង នៅ​ក្នុង​កំណាព្យ​មាន​សារៈសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ​គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សំឡេង​ដូច​គ្នា ។ពោល​បើ​សំនៀង​នោះ​ចេញ​ពី​ព្យញ្ជនៈឃោសៈ​ ខ្យល់​គ្រលរ​សំឡេង "​អ៊"​ ​ដូច​ជា​ពាក្យ​ គិត​ មិត្ត​ ពិត​ រឹត។
បើ​សំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ​អឃោសៈ​ សម្លេង​តូច​ស្រួយ​ ខ្យល់​ "​អ"​ ត្រូវ​តែ​ចួន​នឹង​អឃោសៈដែរ ដូច​ជា​ ពាក្យ​ កង​ បង ឡង​ សង ដង។
មិន​ត្រូវ​យក​ឃោសៈ​ ទៅ​ចួន​នឹង​អឃោសៈ​ទេ។ ប៉ុន្តែ​តាម​ការសង្កេត​ បើ​ព្យាង្គ​ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ "​ួ"​ ស្រៈ "​ឿ" និង​ស្រៈ​ "​ៀ"​ នោះ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន​ ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។
ឧទាហរណ៍ៈ គួ តួ គួន​ ចួន លឿង​ សឿង គ្រឿង ក្បឿង​ ទិតៀន បៀត​បៀន​។
សង្ខេប​បទ​កំណាព្យ​ខ្មែរ
១. បទ​មេ​បួន
២. បទ​បថ្យាវត្ត
៣. បទ​កាកគតិ
៤. បទ​ព្រហ្មគិតិ
៥. បទ​ពំនោល
៦. បទ​បន្ទោល​កាក
៧. បទ​ភុជង្គលីលា
៨. បទ​ពាក្យ​៦
៩. បទ​ពាក្យ​៧
១០. បទ​ពាក្យ​៨
១១. បទ​ពាក្យ​៩
១២. បទ​ពាក្យ​១០
១៣. បទ​ពាក្យ​១១
១៤. បទ​ ក,
១៥. បទ​នមោ
១៦. បទ​អក្សរ​លូន
១៧. អក្ស​រ​សង្វាស
១៨. បទ​កង្កែប​លោត​កណ្តាល​ស្រះ
១៩. កង្កែប​លោត​លើ​គោក
២០. កង្កែប​លោត​ស្ទាក់​ពេជ្រ
២១. កង្កែប​លោត​ផ្ទាត់​ខ្ចៅ
២២. នាគ​បរិព័ទ្ធ
២៣. នាគ​គៀវ​ក្រវាត់
២៤. នាគ​រាជ​ប្លែង​ឫទ្ធ
២៥. គោ​ព័ទ្ធ​ស្នឹង
២៦​. សឹង្ហ​តោ​លេង​កន្ទុយ
២៧. រមាំង​ដើរ​ព្រៃ
២៨. ផ្កា​ឈូក​រីក
២៩. ក្រប​ចក្រ​វាឡ
៣០. ម្ករ​ខ្ជាក់​កែវ
៣១. ឆ័ត្រ​បី​ជាន់
៣២. រលក​យោល​យាវ
៣៣. រលក​ខ្ទប់​ច្រាំង
៣៤. សហរា
៣៥.​ វិវិធ​មាលី
៣៦. ពស់​លេប​កន្ទុយ
៣៧. សត្វ​កាង​ស្លាប
៣៨.​ ថយ​ក្រោយ​ចូល​ព្រែក
៣៩. រមាំង​បើក​បាស
៤០. ទន្សាយ​ទីស​ទាស
៤១. មាន់​ទឹក​បណ្តើរ​កូន
៤២. សារថីទាញ​រថ
៤៣. អើយរ៉ា
៤៤. សុក្រ​ទិន​វិសាល
៤៥. សោរទិន​វិសាល
៤៦. ត្រឡាច​ឡើង​ទ្រើង
៤៧. យត្តិភ័ង្គ
៤៨. ជាប់​ទង
៤៩. សបាត់​សប៉ឹង
៥០. ត្រី​ពិធ​ព័ន្ធ
៥១. សឡាប​លួន
៥២. វង្ស​វិចិត្រ
៥៣. ព្រះ​ចន្ទ្រ​បាំ​ង​ឆ័ត្រ
៥៤. បទ​ឥន្ទ​ជិត
សូម​ស្វែង​យល់​លំអិត​អំពី​ការ​ចាប់​ចុង​ចួន​និង​ការ​សង្កត់​សំឡេង​ របស់​បទ​កំណាព្យ​នីមួយៗ​នៅ​ក្នុង​សៀវភៅ​ " សិល្បៈ​តែង​កំណាព្យ"​ និពន្ធ​ដោយ ​ពេជ្រ​ ទុំ​ក្រវ៉ិល បោះ​ពុម្ព​ផ្សាយ​លើក​ទី​៤ ឆ្នាំ​២០១១។

អបាយ​មុខ


កំណាព្យ អបាយ​មុខ ដោយ​សម្ដេច​ព្រះ​សង្ឃរាជ ជ.ណ. ជោតញ្ញាណោ

«អបាយ​មុខ» ប្រែ​ថា ហេតុ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស ។ ព្រះ​ពុទ្ធសាសនា​ប្រាប់​ថា អបាយ​មុខ, ដោយ​សង្ខេប​មាន ៤ យ៉ាង​គឺ : ១- ឥត្ថីធុត្ត ការ​លេង​ស្រី, ២- សុរាធុត្ត ការ​លេង​ស្រា, ៣- អក្ខធុត្ត ការ​លេង ល្បែង​ភ្នាល់ ឬ​ល្បែង​ស៊ីសង, ៤- បាប​មិត្ត មាន​ជន​ប្រព្រឹត្ត​អាក្រក់​ជា​មិត្ត ។ ទាំង ៤ យ៉ាង​នេះ ជ​ប្រមុខ​នៃ​ការ​ហិនហោច ឬ​សេចក្ដី​វិនាស ។ បណ្ដា​អបាយ​មុខ ៤ យ៉ាង​នេះ បុគ្គល​ណា​ញៀន​ជាប់ ទោះ​ត្រង់​អបាយ​មុខ​ណា​ក៏​ដោយ បុគ្គល​នោះ ក៏​រមែង​តែ​ដល់​នូវ​ការ​ហិនហោច ឬ​វិនាស​ទ្រព្យ​ធន បើ​មិន​ច្រើន​ក៏​តិច ពុំ​ដែលខាន​ឡើយ ។
ពាក្យ​កាព្យ​បញ្ជាក់​ឱ្យ​ងាយ​ចាំ
ពាក្យ ៧
អបាយ​មុខ​ជង្រុក​ហិន សង្កិន​ឱ្យ​ក្ដៅ​ដួង​ហឫទ័យ
ច្រើន​នាំ​អ្នក​លេង​ឱ្យ​សន្ធៃ យប់​ថ្ងៃ​ដេក​ព្រួយ​នឹក​ស្ដាយ​ក្រោយ ។
កំពុង​ប្រព្រឹត្ត​ងងឹត​ឈឹង លុះ​ដល់​រំពឹង​ឃើញ​ញឹក​ញយ
ទើប​បាន​យល់​ច្បាស់​ថា​ខ្លួន​ធ្លោយ ជួន​ក៏​បណ្ដោយ​ដេញ​ជើង​ទៀត ។
ដេញ​ជើង​ត្រា​តែ​ឃើញ​លិច​លង់ រឹត​តែ​ល្ងិត​ល្ងង់​ទ្រូង​ចង្អៀត
អ្នក​ខ្លះ​ម្ល៉ឹង​ហើយ​នៅ​តែ​ឆ្លៀត អង្រៀត​នឹង​ស្លាប់​ទើប​ថយ​ក្រោយ ។
ទំរាំ​ភ្ញាក់​ខ្លួន​ជួន​អស់​ទ្រព្យ ជួន​កាល​ធ្លាក់​ជាប់​ដល់​រូប​ខ្សោយ
កើត​រោគ​ឈឺ​ចាប់​ស្លាប់​បណ្ដោយ គួរ​ឱ្យ​ព្រឺ​ខ្លាច​អបាយ​មុខ ។
ហេតុ​នេះ​យុវ័ន​យុវតី នាង​អ្នក​ប្រុស​ស្រី​គួរ​ខ្លាច​ទុក
ឱ្យ​ហើយ​ពី​ក្មេង​ទាន់​មាន​សុខ ត្រូវ​ខំ​សម្រុក​ប្រឹង​រៀន​សូត្រ ។
នាង​អ្នក​ចូរ​រៀន​កុំ​ធុញ​ទ្រាន់ ទាន់​វ័យ​នៅ​ក្មេង​ត្រូវ​ខំ​ស្រូត
ស្រូត​រៀន​ឱ្យ​ទាល់​តែ​រហូត បាន​ដល់​កោះ​ត្រើយ​សឹម​សម្រាក ។
វិទ្យា​ជា​ទ្រព្យ​ដ៏​ចម្បង កន្លង​លើស​លែង​ឥត​ទ្រព្យ​សាក
ជា​ទ្រព្យ​ស្រាល​ផង​មិន​លំបាក វេច​ជា​បង្វេច​ស្ពាយ​ពុន​រែក ។
ទៅ​មក​យក​ជាប់​ទៅ​ជា​មួយ វិទ្យា​អាច​ជួយ​ឃើញ​ទាន់​ភ្នែក
ចង់​បាន​អ្វី ៗ វិទ្យា​ស្រែក ហៅ​ទ្រព្យ​ប្លែក ៗ ឱ្យ​ចូល​មក ។
វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ចន្ទ្រ ទី ២២ កក្កដា
សម្ដេច​ព្រះ​សង្ឃរាជ ជ.ណ. ជោតញ្ញាណោ

សុភាសិតខ្មែរ


  1. ឃុបឃិត​ជនពាល​រាលទុក្ខ​ដល់​ខ្លួន។
  2. ឃើញ​ដំរី​ជុះ កុំជុះ​តាម​ដំរី។
  3. ចេះដប់ មិនស្មើ​ប្រសប់​មួយ។
  4. ចេះមកពីរៀន មានមកពីរក។ (ក្រពីខ្ជិល)
  5. ចេះ​មិនឈ្នះ​ចង់។
  6. ចូលស្ទឹង​តាមបទ ចូលស្រុក​តាមទេស។
  7. ចេះ​ឯង​ឲ្យ​ក្រែង​ចេះ​គេ។
  8. ឈើកោង​ធ្វើកង់ ឈើត្រង់​ធ្វើទូក (ទូករទេះ)។
  9. ឈ្នះ​មនុស្ស​ទន់ខ្សោយ ដោយការ​សង្គ្រោះ
    ឈ្នះ​មនុស្ស​​ខ្ពង់ខ្ពស់ ដោយការ​គោរព
    ឈ្នះ​មនុស្ស​ស្មើគ្នា ព្យាយាម​ថ្ងៃយប់
    ឈ្នះ​សព្វ​ឈ្នះគ្រប់ ឈ្នះចិត្ត​ខ្លួនឯង។
  10. ទឹកត្រជាក់​ត្រីកុំ។
  11. និយាយ​យប់​ផ្ទប់ព្រៃ និយាយ​ថ្ងៃ​ព្រៃ​មានត្រចៀក។
  12. ធ្វើគុណ​គេ​កុំសដែង តែង​កុំបំភ្លេច​គុណ​របស់គេ
  13. ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ
  14. ផ្លូវវៀច​កុំបោះបង់ ផ្លូវត្រង់​កុំ​ដើរហោង។
  15. ពុត​គ្រូ​កុំត្រាប់ ច្បាប់គ្រូ​ឲ្យ​តាម។
  16. ពេលប្រយុទ្ធ​ត្រូវការ​មនុស្សខ្លាំងក្លា ពេលមានបញ្ហា​ត្រូវការ​បណ្ឌិត ពេលដែល​មានទុក្ខ​ត្រូវការ​ធម៌​ពិត បានឃើញ​ចិត្ត​មិត្ត​នៅពេល​អន្តរាយ។
  17. មើល​សមត្ថភាព​ប្តី​ពេល​ទុក្ខលំបាក ពេលក្រ​តោកយ៉ាក ឃើញ​ចិត្ត​ប្រពន្ធ។
  18. ស្អាត​ដោយសារ​ចិត្តល្អ មិនចេះក្រ​ដោយសារ​ចេះគ្រប់។
  19. អ្នកខ្សោយធ្វើរបាំង អ្នកខ្លាំងធ្វើរបង អ្នកខ្វាក់យកជាខ្នង អ្នកកោងកាចយកជាគ្នា។
 

បទពង្សាវតាខ្មែរ


ខ្មែរអើយចូរចាំជាក់ថា
តាមសាវតារ
ជាតិខេមរា
ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ
ទូលំទូលាយ
សព្វសាយរុងរឿង
គេ...ឯងតែងលើកតម្កើង
តម្កល់ជាតិយើង
ចាត់ទុកឡើងជាជាតិច្បង។
អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ
បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយ
ចុងបូព៌ា
សាសនាសិល្បៈ
ចម្លាក់វិចិត្រ
គំនិតសិក្សា
តន្ត្រី...ទស្សនវិជ្ជាព្រះពុទ្ធសាសនា
ជាគោលការណ៍
ខ្មែរផ្សាយទៅ។
ខ្មែរអើយចូរស្តាប់សាវតារ
ដែលបានចរចា
បញ្ជាក់ប្រាប់ថា
ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ
ខិតខំប្រឹងវិញ
បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើង
ឲ្យបានរុងរឿង
ជាថ្មីឡើងតាមសាវតារ។

ទាញយកបទចម្រៀងចុចទីនេះ

កំណាព្យ៖ ច្បាប់ប្រុស

បទពាក្យ ៧

រៀនបទរៀនបាទចាស 
ស្រដីនឹងអ្នកផង
 
អឺអើអញដាច់សាច់
 
ដើមដៀលឲ្យអប្រិយ
 
ចាស់ទុំមិនប្រដៅ
 
គេថាកូនឥតពូជ
 
គេដៀលដល់ម៉ែឪ
 
គេស្តីដើមជៀវជុំ
 
កុំកាចកុំស្លូតពេក
 
កុំខ្លាចកុំហ៊ានណាស់
 
ទោះដេកឲ្យរហ័ស
 
មុខមាត់មើលឲ្យគ្រប់
 
មាសប្រាក់ស្រូវអង្ករ
 
សំចៃកុំឲ្យអស់
 
សូវស្តួចកុំឲ្យដាច់
 
រិះរកផ្សំទៀតណា
 
នឹងចាយឲ្យគិតក្រោយ
 
កុំឲ្យស៊ុកគ្រលុក
 
រដូវធ្វើចំការ
 
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ
 
កុំខ្ជិលកុំច្រអូស
 
គេមិនឲ្យឯងទេ
 
ប្រយ័ត្នប្រយោជន៍យូរ
 
ទោះទ្រព្យរបស់ខ្លួន
 
កុំអាងឯងជាប្រុស
 
មិនដឹងដល់ប្រពន្ធ
 
ទោះបីបើបងប្អូន
 
ទោះទៅលេងឥតការ
 
ឲ្យប្រាប់អ្នកនៅផ្ទះ
 
គេភ័យព្រួយចិត្តគិត
 
បើសិនជាមានភ័ព្វ
 
ប្រសិនពានពស់ខ្លា
 
កូនអើយបាកុំធ្លោយ
 
ធម្មតាកើតជាប្រុស
 
លោកថាហៅឆ្កួតបី
 
មួយឆ្កួតល្បែងពាលា
 
ទាក់មាន់ទាក់ទទា
 
អន្ទាក់ដាក់បង្កាត់
 
ធម្មតាប៉ោនិងបៀ
 
មិនឮមានកំណើត
 
ជួនកាលគេចាញ់ឯង
 
មានកាលឯងចាញ់គេ
កុំច្រលាសលើរៀមច្បង 
ពាក្យឲ្យគួរកុំឯងវ៉ី។
 
ឆ្គងពាក្យពេចន៍គេស្រដី
 
ស្រដីថាកូនអត់ពូជ។
 
ជេរកូនចៅទើបវាខូច
 
មិនដឹងច្បាប់នឹងចាស់ទុំ។
 
កេរ្តិ៍អាស្រូវស្អុយរហ៊ុម
 
ដំនៀលនោះដល់មកចាស់។
 
កុំចំអៀករៀនរហ័ស
 
ឲ្យរំពឹងរំពៃគ្រប់។
 
ភ្ញាក់មុនចាស់ដោះឡើងលុប
 
ទ្រព្យរបស់សឹមដេកវិញ។
 
ទុកឲ្យល្អកុំសប្បុរស
 
មើលថែថួនខ្លួនឯងណា។
 
បើវាតិចឲ្យឧស្សាហ៍
 
ឲ្យបានច្រើនក្រវើនទុក។
 
ទោះនឹងឲ្យៗមើលមុខ
 
ទោះនឹងទុកឲ្យចំណាំ។
 
ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
 
ត្រាវត្រសក់ត្រប់បន្លៃ។
 
ទៅរងួសរត់សុំគេ
 
តែគឺមោះព្រោះខ្ជិលដាំ។
 
ទោះលក់ដូរមើលថែថួន
 
ឲ្យសួរកូនសួរប្រពន្ធ។
 
ចាយរបស់មិនគិតគន់
 
ព្រមព្រៀងគ្នាឥតបើថា។
 
រកពឹងខ្លួនទៅទីណា
 
ឥតគេរកដើរឆ្ងាយជិត។
 
កុំរលះឥតគំនិត
 
ព្រោះមិនដឹងជាទៅណា។
 
ប្រសើរគាប់នោះឥតថា
 
ខ្យល់ចុកចាប់ឥតបើសម។
 
កុំធ្លាប់ឲ្យអាប់កិត្តិយស
 
ឲ្យរករៀនច្បាប់មាត្រា។
 
មួយឆ្កួតស្រីមួយឆ្កួតស្រា
 
លេងបៀប៉ោធួកំតាត់។
 
ជល់ភ្នាល់គ្នាបរបាញ់សត្វ
 
ល្បែងអស់នោះមិនកំណើត។
 
មិនដែលខ្មែរណានឹងកើត
 
មានតែលិចលង់ខ្លួនទេ។
 
រៀងរាល់ល្បែងតែងនឹងរេ
 
កុំទុកចិត្តថាឯងប៉ិន។