8/14/2011

ចប់បរិញ្ញាស្នេហាតាមចោម




អីយ៉ាពីដើមកាលខ្ញុំក្រ
រស់ទាំងត្រដរខំសិក្សា
ខិតខំរៀនសូត្រយកបរិញ្ញា
គ្មានទេស្នេហាកាលគ្រានោះ
ជិះកង់កញ្ចាស់ម៉ែទិញឱ្យ
ខ្វះមុខខ្វះក្រោយខិតខំណាស់
រៀនសូត្រមិនខ្ជិលបាត់ពីផ្ទះ
ស្វែងរកចំណេះប្រចាំកាយ
សំលៀកបំពាក់មិនសមរម្យ
មិនពេញនិយមអ្នកឆើតឆាយ
មានតែទឹកត្រីញ៉ាំលាយបាយ
មិត្តភក្តិទាំងឡាយគេមិនក្បែរ
ខ្ញុំដឹងរឿងហ្នឹងតែតស៊ូ
ខឹតខំផ្តាច់ប្តូរមិនទំនែរ
ព្រោះយើងគ្មានពឹងដូចរូបគេ
សម្បត្តិមានតែគឺបរិញ្ញា
ជាប់បរិញ្ញាប័ត្រលែងភ័យព្រួយ
ម៉ែពុកលោកជួយគ្រប់កិច្ចការ
សប្បាយចិត្តណាស់នាំបរិញ្ញា
ចប់កិច្ចសិក្សាជូនម៉ែពុក
ម៉ែសប្បាយចិត្តសរសើរកូន
នឿយហត់បាត់សូន្យយើងផុតទុក្ខ
ឪខ្ញុំពេលនេះសែនខ្ពស់មុខ
អួតប្រាប់អ្នកស្រុកពីរឿងកូន
ពីដើមគ្មានគេមកស្នេហ៍សោះ
ព្រោះយើងក្រៀមក្រោះមានតែខ្លួន
ឥឡូវបរិញ្ញាឡើងហំហួន
មិត្តភក្តិជុំខ្លួនមកសុំស្នេហ៍
តែណ្ហើយរឿងស្នេហ៍ទុកមួយដុប
អន្ធការពេលយប់កុំអាលក្បែរ
ធ្វើការងារសិនកុំទំនេរ
សងគុណពុកម៉ែទើបកត្តញ្ញូ
ឥឡូវសន្សំលុយបានហើយ
ស្នេហ៍នៅបង្កើយលួចស៊ីញ៉ូ
កូនគេអ្នកមានហ៊ានមកប្តូរ
កុំជោរ នេះគឺបរិញ្ញាប័ត្រ
ដោយៈ ណុប ច័ន្ទតារា

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment