8/14/2011

ចេះ


ចេះមួយប្រាកដហត់និងប្រាក់
តាមហៅមកដាក់ណែនពេញទូ
 
មិនបាច់លីសែងក្រែងរអ៊ូរ
ប្រាក់រត់មកសួររកនៅផ្ទះ
ចេះពីរចេះដែរតែនៅស្ទើរ
ចេះមិនគ្រាន់បើបានតែស្ទាក់
 
ចេះគេងបន្លំផ្សំនិងប្រាក់
ចេះនោះពិតជាក់ខាងបំផ្លាញ
ចេះបីចេះហួសជួសជាជ្រួល
ចេះនោះមិនស្រួលកើតកាប់ចាក់
 
ចេះបានតែទុក្ខនាំដល់រាស្ត្រ
ចេះនោះជាផេះដល់សង្គម
ចេះបួនជួនជាប់គាប់អ្នកក្រ
ចេះនោះមិនល្អរាស្ត្រស្រែកយំ
 
ចេះដែរតែចេះបង្ហិន
ចេះនោះគឺចិនបានចំណេញ
   
នៅសម័យបូរាណខ្មែរសមបូរណ៌អ្នកចេះច្រើន ថ្វីត្បិតតែពុំបានទៅរៀននៅបរទេស
តែខ្មែរកាលណោះធ្វើអ្វីបានដោយខ្លួនឯង ។ លុះក្រោយ ៗ មកកូនខ្មែរបានទៅរៀន
នៅបរទេសច្រើន ហើយវិលត្រឡប់ចូលមកស្រុកវិញ ស្រុកទេសក៏អន់ថយទៅ , តើ
មកអំពីមូលហេតុអ្វី ???
ដោយៈ ស៊ិន ដារាវុធ

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment