១.យុវសព្វថ្ងៃមានច្រើសណ្ឋាន ខ្លះរស់សុខសាន្តលើគំនរទ្រព្យ
ខ្លះសែនកម្សត់រស់ក្រអភ័ព្វ ជីវិតធ្ងន់ពាប់ជាប់ជាអន្លើ។
២.ខ្លះព្រឹកគុយទាវជាវថែមកាហ្វេ ខ្លះព្រឹករត់ហេរដណ្តើមការធ្វើ
ខ្លះអង្គុយស្មឿកងក់ក្បាលងីងើរ ខ្លះរស់ស្ទាក់ស្ទើរស់កំដររស់។
៣.ខ្លះព្រឹកហ៊ឺហារកាន់ទូរស័ព្ទដៃ ម៉ូតូសម័យថ្លៃឬកខ្ពង់ខ្ពស់
ខ្លះឡានទំនើបស្ងើបកិត្តិយស ខ្លះរស់ស្រួលព្រោះឈ្មោះឪពុកម្តាយ។
៤.ខ្លះពញរឹកព្រហាមបៀមតែបាយកក អំបិលប្រហុកផ្អកខកសប្បាយ
ខ្លះខ្វះលុយរៀនឈានដើរស្រុកឆ្ងាយ ចោលស្រុកពុកម្តាយកាយមើលលែងយល់។
៥.ខ្លះព្រឹកមានឡានបរជូនទៅរៀន ខ្លះអង្គុយឃ្លានកូរពោះខ្យល់ទល់
ខ្លះហេវហត់ខ្លាំងដូចត្រូវថ្នាំពុល ស្លេកស្លាំងងក់ងល់គល់ឈើជាខ្នើយ។
៦.ខ្លះមានមិនខ្វះផ្ទះលុយពូកគ្រែ បើកម៉ូតូជ្រែគ្មានខ្វល់កន្តើយ
ច្បាប់ចាប់ហាមឃាត់ក៏នៅមិនស្បើយ ម្តេចឡើយក៏ផ្តាសខុសគ្នាអ្នកអត់។
៧.ខ្លះប្រឹងភៀសខ្លួនចេញមកពីស្រែ ឆ្ងាយពីពុកម៉ែដែលនៅជនបទ
ប្រឹងរៀនប្រឹងធ្វើព្រោះខ្លួនក្រខ្សត់ មិនខ្លាចនឿយហត់ព្រោះតែចងើរស់។
៨.ខ្លះរស់ខ្ពស់ហើយបែរធ្វើណ្យុះខ្យល់ សង្គមខ្វាយខ្វល់អាប់ឧិនកិត្តិយស
ឈ្លក់គ្រឿងសប្បាយឆ្ងាយអ្នកចង់រស់ កេរ្តិ៍ឈ្មោះបាត់បង់ស្អុយញ្ញាតិគ្រួសារ។
ខ្មែរស្មេរ
0 ចូលរួមបញ្ចេញមតិនៅទីនេះ:
Post a Comment