8/14/2011

ជួបភ័ក្ត្រជំពាក់ចិត្ត

ពេល​បាន​ជួប​ភ័ក្ត្រ​ជំពាក់ស្នេហ៍  
ពៅល្អ​ដូច​ខែ​ពេញវង់​សោភា
បេះដូង​បង​ឆ្លាក់​រូប​ស្រស់​ពុំងារ       
ក្នុង​ដួង​ទ័យា​ជាគូរនែបនិត្យ 
មិន​ទាន់​យល់​ប្រាណ​បាន​ត្រឹម​ស្រមោល  
 ឱរា​តែលតោល​នឹក​កែវ​វរមិត្រ
បង​សូម​ស្រែក​ច្រៀង​ផ្ញើ​សៀង​ដួងចិត្ត          
សារភាព​ការ​ពិត​ឲ្យ​ស្រី​បាន​ដឹង 
ស្រស់​អើយ​អើយ​ស្រស់​មាស​មុំ​ធីតា           
ទទួល​ផងណា​បេះដូង​បង​ហ្នឹង
កាត់​ផ្ញើ​ជូន​អូន ឱ!កែវ​ព្រលឹង                     
រៀម​សូម​ដណ្ដឹង​អូន​ហ្នឹង​ជាគូរ 
ឆ្លើយ​ចាស​ណាអូន​កុំ​ឲ្យ​បង​ខក                 
ផ្សង​ថែ​ត្របក​ផ្កា​ស្រស់​ផង់ផូរ
ឧបសគ្គ​យ៉ាងណា​បង​ស្ម័គ្រ​ផ្ដាច់​ប្ដូរ
 យក​អូន​ជា​គូរួម​ជីវិត​រៀង​អើយ 

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment