9/17/2011

ប្រមាទ និង​ មិន​ប្រមាទ

ប្រមាទ និង​ មិន​ប្រមាទ
អប្បមា ទោ អមតំ បទំ
បមាទោ មច្ចុនោ បទំ
អប្បមត្តា មីយន្តិ
យេ បមត្តា យថាមតា។
          សេចក្ដីមិនប្រមាទ គឺការមិនធ្វេសស្មារតី ជាផ្លូវនៃអមតនិព្វាន, សេចក្ដីប្រមាទ គឺការធ្វេសស្មារតី ជាផ្លូវនៃមច្ចុ គឺការស្លាប់កើកើស្លាប់ ជនទាំងឡាយណាមិនប្រមាទ ជនទាំងនោះឈ្មោះថាមិនស្លាប់ ជនទាំងឡាយណាប្រមាទ ជនទាំងនោះឈ្មោះថាដូចជាស្លាប់ស្រេចទៅហើ
ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
បទកាកគតិ
រីក្ដីប្រយ័ត្ន
មិនឲ្យភ្លាំងភ្លាត់          
វិបត្តិស្មារតី
ជាផ្លូវអម្រឹត
វិសិដ្ឋឥតភ័យ
ឥតទុក្ខសោអ្វី

កើមានទៀឡើយ។

រីក្ដីប្រហែស
ស្មារតីភ្លេចធ្វេស
គំនិតតោះតើយ
ជាផ្លូវមច្ចុ
ស្លាប់កើឥតស្បើ
ឥតកោះឥតត្រើ

វិលកើវិលស្លាប់។

នរូអ្នកណា
មានចិត្តក្លៀវក្លា
ប្រញឹកប្រញាប់
ខំប្រឹងប្រព្រឹត្ត
ពិតតាមធម៌ច្បាប់
អ្នកនោះទោះស្លាប់

ហើដូចនៅរស់។

នរូអ្នកណា
អាប់ឥតប្រាជ្ញា
ប្រមាទស្រស់
ភ្លេចភ្លាត់ស្មារតី
រាល់ថ្ងៃទាំងអស់
អ្នកនោះនៅរស់

ដោដកដង្ហើម។

ព្រះពុទ្ធទ្រង់ប្រាប់
ថាដូចជាស្លាប់ 
ស្រេចហើគួរខ្ពើ
ទោះបីនៅរស់
ដោសារដង្ហើ
អ្នកប្រាជ្ញលោឆ្អើ

ស្ទើក្អួតចង្អោរ។

ជនផងគួរគិត
គួរផ្ចង់គំនិត    
គួរកាត់គួរកោ
គួរគេចចៀសវាង
គួររាងគួរស្ងោ
រំងាស់ចិត្តចោ

លួចប្លន់កុសល។

យើជាសាមញ្ញ
នៅមានក្ដីក្នាញ់
គ្នាន់ខឹងរចល់
ក៏ពិតមែនហើ
ប៉ុន្តែកុំខ្វល់
គួរប្រឹងតម្កល់

ចិត្តកុំប្រមាទ។

គួរប្រុងប្រយ័ត្ន
ស្មារតីកុំភ្លាត់
កុំភ្លេចឱវាទ
អ្នកប្រាជ្ញទាំងឡាយ 
មានព្រះជាអាទិ៍  
កុំឲ្យឃ្លៀងឃ្លាត

ចាកធម៌សុចរិត៕៚

វត្តឧណ្ណាលោ ក្រុងភ្នំពេញ, ថ្ងៃអង្គារ ទី២៣ កក្កដា ២៥១២
១៩៦៨
សម្ដេចព្រះសង្ឃរាជ .. ជោតញ្ញាណោ
ស្រង់ពី​​សៀវភៅស្នាព្រះហស្តក្រោបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment