9/17/2011

ផលានិសង្សសុចរិត

ផលានិសង្ស​សុចរិត
ធម្មោ   ហវេ   រក្ខតិ ធ  ម្មចារឹ
ធម្មោ   សុចិណ្ណោ   សុខមាវហាតិ
ឯសានិសំសោ   ធម្មេ   សុចិណ្ណេ
ន   ទុគ្គតឹ   គច្ឆតិ   ធម្មថារី ។
សុចរិតធម៌ តែងរក្សានូវអ្នកប្រព្រឹត្តសុចរិតធម៌ (នោះឯង), សុចរិតធម៌ដែលគេបានសន្សំល្អហើ តែងនាំយកសេចក្ដីសុខមកផ្ដល់ផលឲ្យ​, នេះជាអានិសង្សនៃធម៌ដែលគេបានអប់រំសន្សំហើ​, អ្នកប្រព្រឹត្តធម៌ រមែងតែងមិនទៅកាន់ទុគ្គតិឡើ
ពាក្យកាព្យឲ្យងាយចាំ
ពាក្យ
ធម៌សុចរិតតាមការណ៍ពិតតែងរក្សា
នូវជនណាដែលប្រព្រឹត្តនូវធម៌នោះ
ធម៌សុចរិតដែលបណ្ឌិតសន្សំស្មោះ
ពុំដែលផ្សោះតែងនាំសុខមកផ្ដល់ឲ្យ ។
នេះគឺជាអានិសង្សការផ្ចង់ចិត្ត
ខំប្រព្រឹត្តសន្សំធម៌ពុំដែលធ្លោយ
រីបុគ្គលអ្នកប្រព្រឹត្តធម៌ពុំខ្សោយ
លុះជាតិក្រោតែងបានសោសុខសួគ៌ា
រឿពីព្រេងព្រះសម្ដែងប្រាប់បញ្ជាក់
ថាមានអ្នកប្រព្រឹត្តធម៌សុចរិតា
ពូជធម្មបាលឥតមានសល់រូបជនណា
ទាំងអស់គ្នាសុទ្ធតែមានអាយុវែង ។
ជនណាបានប្រព្រឹត្តធម៌នេះទៀទាត់
ពុំដែលភ្លាត់តែងរស់នៅយូរអង្វែង
ដូចភាសិតដែលព្រះពុទ្ធទ្រង់សម្ដែង
ជននោះឯងតែងបានសុខប្រសើហោង៕
                             វត្តឧណ្ណាលោ ក្រុងភ្នំពេញ, ថ្ងៃពុធ ទី២៤ កក្កដា ២៥១២
                                                                                           ១៩៦៨
សម្ដេចព្រះសង្ឃរាជ .. ជោតញ្ញាណោ

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment