9/17/2011

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ
សុករានិ អសាធូនិ
អត្តនោ អហិតានិ ច
យំវេ ហិតញ្ច សាធុញ្ចា       
តំ វេ បរម​ទុក្ករំ។
          អសាធុកម្ម គឺអំពើរបស់អសប្បុរសទាំងឡាយ ជាអំពើឥតផលប្រយោជន៍ដល់ខ្លួន គេងាយធ្វើទេ, អំពើណាជាសាធុកម្មរបស់សប្បុរសដែលជាអំពើផ្ដល់ផលប្រយោជន៍ (ដល់ខ្លួន) អំពើនោះឯងគេពិបាក ធ្វើណាស់ គឺមិនងាយនឹងធ្វើកើទេ។
ពាក្យកាព្យងាយចាំ
ពាក្យ
កម្មអាក្រក់តែងទាញឆក់ចិត្តជនផង
ឲ្យកន្លងផុតប្រយោជន៍របស់ខ្លួន
គេពុំខ្លាចគេអាចហ៊ានធ្វើផ្ទួន
ទោះបីខ្លួនបានវិនាសក៏ពុំរាង។
រីកម្មណាជាសាធុល្អប្រពៃ
មានកម្រៃអាចនាំខ្លួនឲ្យចៀសវាង
ផុតចាកទោឥតរឱសក៏អ្នកនាង
ខ្លះច្រើឃ្វាងកម្របានធ្វើកម្ម៕៚


ព្រះបរមពុទ្ធោវាទមួយយ៉ាងថា
សុករំ សាធុនា សាធុ
សាធុ បាបេន ទុក្ករំ
បាបំ បាបេន សុករំ      
បាប​មរិយេហិ ទុក្ករំ។
          សាធុកម្ម គឺជាអំពើកុសល ជនជាសប្បុរសងាយធ្វើកើសាធុកម្ម ជនចិត្តបាបពិបាកធ្វើណាស់ គឺមិនងាយនឹងធ្វើកើទេ អំពើបាប ជនចិត្តបាបងាយធ្វើកើ អំពើបាប អរិយជន គឺជនអ្នកប្រសើដោសីលធម៌ ពិបាកធ្វើណាស់ គឺមិនងាយនឹងហ៊ានប្រថុយធ្វើឡើ
ពាក្យកាព្យឲ្យងាយចាំ
ពាក្យ
សាធុជនស្រឡាញ់បុណ្យងាយធ្វើបុណ្យ
​​ទុជ៌នចិត្តទំរន់ធ្វើពុំកើ
បើបាបវិញគេងាយធ្វើពុំញញើ
អ្នកប្រាជ្ញឆើធ្វើពុំកើព្រោះខ្ពើបាប៕៚
                             វត្តឧណ្ណាលោ ក្រុងភ្នំពេញ, ថ្ងៃពុធ ទី២៤ កក្កដា ២៥១២
                                                                                         ១៩៦៨
សម្ដេចព្រះសង្ឃរាជ .. ជោតញ្ញាណោ
ស្រង់ពី​​សៀវភៅស្នាព្រះហស្តក្រោបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment