9/14/2011

មេឃខ្វះច័ន្ទ្រា

1- រូបអូនឃ្លាតឆ្ងាយ បងមិនស្ដាយទេ        បងស្ដាយត្រឹមតែ ក្ដីស្នេហាបង
    ដែលខំស្រឡាញ់ប្រែខុសបំណង        ទៅណាចោលបងឱ្យរស់ឯកា    
2- 
មនុស្សម្នាកុះករច្រើនពេញទាំងស្រុក        ស្ដាយតែបាត់មុខស្រស់កែវជីវ៉ា
    
ច្រើនឥតប្រយោជន៍បងមិនត្រូវការ        ចិត្តប៉ងប្រាថ្នាជួបតែឆោមឆ្លៅ    
R- 
គួរឱ្យអាល័យមានព្រៃខ្វះសត្វ            អូនហើរទៅបាត់ចោលសំបុកនៅ
    
រងទុក្ខម្នាក់ឯងដោយគ្មានទីដៅ            ឱសឱ!មេឃខ្មៅពេលណាភ្លឺថ្លា    
3- 
សមុទ្រខ្វះទឹកបងនឹករូបស្រី            មេឃខ្វះច័ន្ទ្រថ្លៃឥតន័យអន្ធការ
    
តារារយពាន់មិនស្មើច័ន្ទ្រា                វិលវិញពុំងារសាងស្នេហ៍ជាថ្មី    
                                                                 
ថ្ងៃទី ០៨ មេសា ២០០៨
                                                                    
ដោ CV.

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment