9/17/2011

ព្រះ​ពុទ្ធោវាទ

ព្រះ​ពុទ្ធោវាទ
ប្រាប់អំពីជនដែលគួរសេពគប់ និងដែលមិនគួរសេពគប់
ន កជេ បាបកេ មិត្តេ
ន កជេ បុរសាធមេ
កជេថ មិត្តេ កល្យាណេ           
កជេថ បុរិសុត្តមេ។
          បុគ្គលមិនគួរសេពគប់បាបមិត្រឡើ, បុគ្គលមិនគួរសេពគប់បុរសអធម () គឺបុរសលាមក (ស្ត្រីលាមកា) ឡើ; បុគ្គលគួរសេពគប់កល្យាណមិត្រ, គួរសេពគប់បុរសឧត្ដម (ស្ត្រីឧត្ដមា)
ពាក្យកាព្យឲ្យងាយចាំ
ពាក្យ
បុគ្គលពុំគួរសេពគប់មិត្រ
ចិត្តបាបទុច្ចរិតអាក្រក់ក្រៃ
បុរសអធម () ឥតតម្លៃ
លាមកចង្រៃកុំសេពគប់។
គួរសេពគប់តែមិត្រកល្យាណ
មានចិត្តក្សេមក្សាន្តឥតឧបទ្រព
បុរសឧត្ដមសមទាំងគ្រប់
គួរតែសេពគប់កុំបោះបង់។
គប់ពាលពាលនាំទៅរកខុស
គប់ប្រាជ្ញជាប្រុសកាន់ពេញអង្គ
ស្រីដែលមានចិត្តផ្ចិតផ្ចង់    
ស្លូតត្រង់នាំត្រង់មករកត្រូវ។
រីការសេពគប់នេះតែឆ្លង
ទោះឥតបំណងឲ្យខុសផ្លូវ
ក៏តែងដិតដោតាមគ្នាទៅ
ពុំនៅតាមធម្មតាឡើយ។
មនុស្សខ្ចកឃ្វាលសេះឥតខ្ចកសោះ
សេះបោះជំហានតាមរឿ
ដោវាហាត់តាមពុំកន្តើ
ពុំយូរលង់ឡើសេះខ្ចកដែរ។
ព្រោះវាហាត់ធ្វើតាមគង្វាល
ដាលរាលឲ្យចិត្តវាងាកបែរ
វាដើប៉ាល់ពើប៉ាក់ពើដែរ
ព្រោះតែយល់ថាគេបង្ហាត់។
ទោះបីជាតិឈើជាតិលតា
វាសេពគប់គ្នាត្រាតែភាត់
ឆ្លងតាមគ្នាវាមិនបាច់ហាត់ 
រែងបាត់ភាពដើខ្លះពុំខាន។
ជាតិល្វីងលាយគ្នានឹងជាតិផ្អែម
ធ្វើជាបង្អែមប្រើការបាន
ព្រោះការសេពគប់អាចរុញច្រាន
ភាពដើប៉ុន្មានឲ្យប្រែក្លាយ៕៚
វត្តឧណ្ណាលោ ក្រុងភ្នំពេញ, ថ្ងៃអង្គារ ទី២៣ កក្កដា ២៥១២
១៩៦៨
សម្ដេចព្រះសង្ឃរាជ .. ជោតញ្ញាណោ



ស្រង់ពី​​សៀវភៅស្នាព្រះហស្តក្រោបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment