9/14/2011

ចៅកំសត់

ឱអង្គអញអើ        កំព្រាអស់ហើ    រំពឹងនរណា
ពីមុនមានម៉ែ        ហើយនិងជីតា        គ្រាន់លួងចិត្ដា
            
ពេលដែលមានទុក្ខ 
ពេលនេះរលាយ    គ្មានសល់ក្នាក់ឡើ    ខានបានយល់មុខ
គ្មានអ្នកកំដរ        ជួយរំលែកទុក្ខ        ខ្សត់ណាស់ក្ដីសុខ
            
ក្នុងដួងចិន្ដា 
កាលពីលោកនៅ    ទោះបីខុសត្រូវ        គង់យល់អធ្យា
បង្ខំចិត្តឯង        ទៅតាមប្រាថ្នា        ឧ្យតែបុត្រភ្ងា
            
ស្ងួនបានសប្បាយ 
ទោះមានរឺក្រ        ក៏ម៉ែមិនថ្ងូរ        រិះរកខ្វល់ខ្វាយ
កូនចង់បានអ្វី        ក៏ម៉ែមិនស្ដាយ        ចាត់ចែងចំណាយ
            
មិនឧ្យកីនគិត 
ពេលនេះកូនយល់    ថាម៉ែខ្វាយខ្វល់        ស្រឡាញ់អាណិត
ថ្វីបើរូបកូន        កំព្រាឪពិត        តែម៉ែផ្គាប់ចិត្ត
            
មិនឧ្យចាញ់គេ 
!អ្នកម្ដាយអើ    កូននឹកឥតស្បើ    នឹកមកដល់ម៉ែ
នឹកកាលពីតូច        ម៉ែច្រៀងបំពេរ        លួងលោមឧ្យល្ហែរ
            
មិនឧ្យកូនយំ 
ពេលនេះគ្មានអ្នក    ទោះជាអួលអាក់    កើតទុក្ខប៉ុនភ្នំ
ក៏គ្មាននរណា        មកជួយសើចយំ    ពេលជួបទុក្ខធំ
            
ពួនយំម្នាក់ឯង 
ឱៈ !លោកតា        លោកលាលោកា    ចោលចៅកណ្ដែង
ដឹងទេថាចៅ        សែនសោកសង្រែង    ព្រោះនៅម្នាក់ឯង
            
ក្នុងភពងងឹត 
កាលពីលោកនៅ    លោកប្រៀនប្រដៅ    ដោយក្ដីអាណិត
ឧ្យចេះចង់រស់        តស៊ូជីវិត        ផ្ដល់កម្លាំងចិត្ត
            
ផ្ដល់ម្លប់ចិន្ដា 
ឥឡូវអស់ហើ    ឱលោកតាអើយ    ចៅពឹងនរណា
ក្រៅពីរូបលោក        គ្មានអ្នកមេត្តា        ផ្ដល់ធម៌ករុណា
            
ដូចរូបលោកទេ 
បើសិនលោកនៅ    ម៉្លេះសមរូបចៅ        រីករាយម្ដេចទេ
ចៅនឹងលើកទូល    បីបមថ្នមថែ        មិនឧ្យលោករេ
            
អាក់អន់ចិត្តឡើ 
ពេលនេះគ្មានទេ    ទោះខំសរសេរ        ក៏មិនបានស្បើ
នៅតែកំព្រា        រងារគ្មានល្ហើ        ល្ហែរក្នុងចិត្តឡើ
            
ដោយសារគ្មានអ្នក 
           
និពន្ធនៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ១៩៩៤

0 ចូលរួមបញ្ចេញមតិនៅទីនេះ:

Post a Comment